ប្រពៃណីខ្មែរ

ទំនៀមទំលាប់ចូលម្លប់ខ្មែរ

ទំនៀមទំលាប់ចូលម្លប់នេះមានជាយូរលង់ណាស់មកហើយក្នុងសង្គមខែ្មរតែពុំមានឯកសារ
សេសសល់ណាមួយដែលបានអះអាងបញ្ជក់បា្រប់ថា សង្គមខ្មែរយើងបានអនុវត្តការចូលម្លប់នេះ ពីពេលណាមកទេ។ លុះរហូតមកដល់សម័យលង្វែកសតវត្សទី ១៦ ទើបយើងឃើញមានភស្តុតាងខ្លះៗបញ្ជាក់ពីការចូលម្លប់នេះ តាមរយតួអង្គនាងទាវក្នុងរឿងទំទាវរបស់កវី សន្ធ ម៉ុក។ ការអនុវត្តទំនៀមទំលាប់នេះ បានទទួលការនិយមពីសង្គមខែ្មររហូតដល់រជ្ជកាលព្រះបាទសមេ្តចព្រះស៊ីសុវត្ថិ មុនីវង្ស (ប្រហែលរវាង គ.ស ១៩៣០ ដល់ ១៩៤០) [1]ទើបបាន សាបរលាបជាបណ្តើរៗ ទៅតាមពេលវេលានៃការរីកចំរើន វិទ្យាសាស្រ្ត និងលក្ខខ័ណ្ឌចាំបាច់ផ្សេងៗនៃសង្គម ។ សព្វថ្ងៃយើងដឹងពិធីចូលម្លប់នេះតាមរយ:ព្រឹទា្ធចារ្យដែលបានចេះចាំ។ ការចេះចាំរបស់គាត់ទៀតសោតក៏មានការប្លែក គា្នខ្លះៗលើលំនាំពិធីនៃការអនុវត្តនៅក្នុងតំបន់នីមួយៗដែរ។ ក៏ប៉ុនែ្តទោះបីជាយ៉ាងនេះកី្តក៏ពិធីនេះមាន គោលបំណងតែមួយគឺបំពេញលក្ខណ៍អោយកូនស្រីពោលគឺបំពេញលក្ខណ:ខាងរូបសម្បត្តិ និងចរិយាសម្បត្តិ។
១. លក្ខខណ្ឌនៃការចូលម្លប់
ពេលដែលកូនស្រីឈានចូលវ័យក្រមុំ គឺនៅពេលដែលកូនស្រីនោះចាប់ផ្តើមមានរដូវជាលើកដំបូង ឪពុកម្តាយត្រូវរៀបចំពិធីចូលម្លប់អោយកូនស្រីខ្លួនបើយ៉ាងហោចណាស់ ក៏ត្រូវធើ្វអោយកូនស្រីច្បងនៃគ្រួសារដែរ។ ឪពុកម្តាយនៃគ្រួសារនីមួយៗទោះនៅក្នុងសភាពក្រលំបាកយ៉ាងណាក៏ដោយ ក៏ត្រួវខិតខំបំពេញភារកិច្ចនេះអោយបានទៅតាមលទ្ធភាពនិងសមត្ថភាពរបស់ខ្លួន។ ពិធីចូលម្លប់នេះមិនគគ្រឹកគគ្រេង ដូចពេល ចេញម្លប់ទេព្រោះឪពុកមា្តយមិនចាំបាច់រកអាចារ្យដេញពេលារកថ្ងៃខែល្អអាក្រក់ ដូចពេលឡើងផ្ទះ ពេល រៀប អាពាហ៍ពិពាហ៍នោះទេ។ឪពុកម្តាយគ្រាន់តែគ្រាន់តែ ជម្រាបញាតិសនា្តន ជិតស្និទ្ធថាខ្លួន រៀប ចំបញ្ចូលម្លប់កូនស្រីខ្លួនថ្ងៃនេះថ្ងៃនោះតែប៉ុណោ្ណះ។
ក. រយ:ពេលចូលម្លប់
រយ:ពេលចូលម្លបនេះ តាមមតិឯកភាពគ្នាជាទូទៅ គឺកំណត់ពី ៣ ខែទៅ ៦ ខែហើយជួន កាល ទៀតគ្រួសារខ្លះអូសបន្លាយរយ:ពេលចូលម្លប់អោយយូរជាងនេះទៅទៀតតាមលទ្ធភាពនិងធនធាន របស់ ខ្លួន ដើម្បីបញ្ហាញលក្ខណពិសេសចំពោះញាតិអ្នកស្រុក ។ លំនាំពិធី គេរៀបចំតង្វាយ អុជទៀន ធូប សែនព្រេនគោរពេវិញ្ញាណក្ខខន្ធខ្មោចជីដូនជីតា និងញាតិទាំងប្រាំពីរសន្តានអោយបានដឹង
លឺ ពីការចូលម្លប់របស់កូនស្រីឈោ្មះនេះ ឈោ្មះនោះតែបុណ្ណោះ។បន្ទាប់មកគេយកតង្វាយបនិ្តចបន្តួច ទៅសែននៅក្រោមផ្ទះ មានច្រូចស្រាបន្តិចលើតង្វាយនោះ ហើយនាំគ្នានិយាយអំពាវនាវ បនស្រន់ភូមិទេវតា ខោ្ម ព្រាយបិសាច នានាសុំកុំអោយប្រកាន់ ហើយអោយជួយប្រសិទ្ធិពរជ័យ សិរីមង្គលដល់សាមីខ្លួនកូនស្រីថែមទៀត ផង [2]
ខ. ត្រនមក្នុងពេលចូលម្លប់
ពេលចូលម្លប់នេះ ទាមទារអោយនារីចូលម្លប់មានអំនត់ តស៊ូព្យាយាមអត់ធ្មត់គោរពអោយបាន នូវលក្ខខណ្ឌចាំបាច់ថ្មីៗជាច្រើនដែលនាងមិនដែលធ្លាប់ជួបប្រទះនៅពេលមុនចូលម្លប់។
លក្ខខណ្ឌនេះហៅថាត្រនម ។ តាមទំនៀមទម្លាប់លក្ខខណ្ឌដ៏តឹងរ៉ឹងនោះមាន៖
ខ.១. បង្ខាំងនារីអោយនៅក្នុងបន្ទុបពិសេស ឬនៅតែក្នុងផ្ទះ ។ ហាមនារីមិនអោយចេញក្រៅផ្ទះ នៅពេលថ្ងៃតែនៅពេលយប់អាចអនុញ្ញាតអោយចេញក្រៅផ្ទះ ឬចុះដីងូតទឹកបត់ជើងតូច ធំបាន ។
ខ.២. មិនអោយនិយាយជាមួយបុរស ។
ខ.៣. មិនអោយហូបសាច់ ឬត្រី ។ ម្ហូបដែលគេអនុញ្ញាតគឺអំបិលបុកលាយល្ង ឬសណ្តែកដី បនែ្ល ចំអិនដោយគ្មានប្រើខ្លាញ់ ឬសាច់ ដែលយើងតែងតែហៅថាបាយបួស ។
គួរកត់សំគាល់ថា នៅតំបន់ខ្លះ គេអនុញ្ញាតអោយនារីហូបបាយតែមួយពេលដូចព្រះសង្ឃដែរ [3]
គ. ភារកិច្ចនារីពេលចូលម្លប់
ក្នុងពេលចូលម្លប់នេះ ឪពុកមា្តយត្រូវរកក្បួនច្បាប់ផ្សេងៗដូចជា ច្បាប់ស្រី ឬសៀវភៅមេផ្ទះ មក អោយកូនរៀន ។ ប្រសិនបើនារីនោះមិនចេះអក្សរឪពុក ឬកូនប្រុសក្នុងគ្រួសារ មកអានអោយកូនស្រី នោះសា្តប់ ហើយនិងពន្យល់ខ្លឹមសារនៃច្បាប់ទាំងនោះ ។ ម្តាយត្រួវបង្រៀនវិជ្ជាមេផ្ទះ ។ ឪពុកមានភារ កិច្ច អប់រំខាងសីលធម៌ ចរិយាធម៌និងគុណធម៌គ្រប់បែបយ៉ាងដើម្បីអោយកូនស្រីអាចរស់នៅក្នុងសង្គម ឬនៅជាមួយប្តីបានសុខសប្បាយ គឺគាត់អប់រំអោយមានភាពទន់ភ្លន់ កុំអោយឡេះឡោះអោយកោតខា្លច និងរាប់អានញាតិជិតខាង ចេះសន្សំសំចៃ និងចេះទុកដាក់ទ្រព្យសម្បត្តិ ។ ក្រៅពីនេះអប់រំវិជ្ជាមេផ្ទះដូចជា ដាំស្ល រៀបចំផ្ទះសំបែង និងវិជ្ជាជីវផ្សេងៗដូចជាក្រមា ផាមួង ហូលជាដើម។
២. ពិធីចេញម្លប់
ការរៀបចំបញ្ចេញម្លប់កូនស្រី មានលក្ខណគគ្រឹកគ្រេងកំប៉ិកកំប៉ុក និងស្មុគស្មាញណាស់ ។ គ្រួសារត្រូវចំណាយពេលវេលាកំលាំង និងធនធានច្រើន ។ ពេលវេលានៃការរៀបចំពិធីចេញម្លប់នេះ ឪពុកមា្តយត្រូវទៅរកអាចារ្យអោយមើលពេលា ថ្ងៃខែល្អដូចក្នុងការរើសពេលា រៀបអាពាហ៍ពិពាហ៍ដែរ ។ នៅពេលដែលបានពេលាហើយ ឪពុកម្តាយត្រូវរៀបចំប្រដាប់ប្រដាបំរុងម្ហបអាហារចំណីសំរាប់ទទួលភ្ញៀវ ។ គាត់ត្រូវដើរជំរាបញាតិមិត្ត ជិត ឆា្ងយមកចូលរួមក្នុងពិធីបញ្ចេញម្លប់កូនស្រី តាមពេលា ដែល អាចារ្យ បានកំណត់ [4] ។ តាមទំលាប់ក្នុងពិធីនេះ គេត្រូវសង់រោងធំមួយសំរាប់ទទួលភ្ញៀវ ។ នៅពីខាងកើតរោងធំ នោះ ត្រូវសង់រោងទេវតាមួយដែលមានរាជ័វតិព័ទ្ធជុំវិញ ដោយទុកច្រកបើកទៅទិសទាំងបួន ។ ក្នុងករណី ដែលឪពុកមា្តយ គ្មានលទ្ធភាព សង់រោងធំសំរាប់ទទួល និងជប់លៀងភ្ញៀវទេនោះ ក៏ចាំបាច់ត្រូវតែសង់ រោងទេវតាដែរ ព្រោះពិធីសំខាន់ៗត្រូវបា្ររព្ធនៅកនែ្លងនោះ ។
ពិធីចេញម្លប់មានរយ:ពេលពីរថ្ងៃ
–       ថ្ងៃចូលពិធី
–       ថ្ងៃឆ្លងពិធី
នៅថ្ងៃចូលពិធីនេះពុំសូវមានអ្វីច្រើនទេគេគា្រន់តែលេងភ្លេងកំដររោងតែប៉ុណ្ណោ។ ប៉ុន្តែ ដល់ពេលយប់មានពិធីជាច្រើន ត្រូវរៀបចំជាបន្តបន្ទប់ដូចជា៖
–   ពិធីសូត្រមន្ត ឬស្រោចទឹក
–       ពិធីកាត់ស្លឹក
–       ពិធីបុកល័ខ
–       ពិធីធើ្វធេ្មញបំពេញលក្ខណ៍
–       ពិធីជីកខៃ្ញរ
–       ពិធីបញ្ចូលខោ្មចដំរីសារ [5]……។
៣. បំណងនៃការចូលម្លប់
នៅក្នុងសង្គមខ្មែរបុរាណ ទោះជាពិធីចូលម្លប់នេះមានការលំបាកស្មុគសា្មញនិងចំណាយធនធានច្រើនក៏ដោយ ក៏បុព្វបុរសយើងទោះជាមានក្តី ក្រក្តី បានខិតខំអស់ពីលទ្ធភាព បំពេញភារកិច្ចនេះដើម្បី ប្តូរយកគុណធម៌ពិសេសៗអោយកូនស្រី ។
ពិធីនេះធើ្វឡើងក្នុងបំណង ៤ យ៉ាង៖
–       ប្រកាសភាពពេញក្រមុំអោយកូនស្រី
–       បន្ទុំសំបុរនិងអប់រំរូបរាងកាយអោយកូនស្រី
–       បំពេញលក្ខណចរិយាវិជ្ជាមេផ្ទះ និងវិជ្ជាជីវអោយកូនស្រី
–       ទាក់ទាញអារម្មណ៍ញាតិមិត្តតាមរយរូបចរិយា និងវិជ្ចា
ក. ប្រកាសភាពពេញក្រមុំអោយកូនស្រី
ការចូលម្លប់នេះ គឺជាការប្រកាសភាពពេញក្រមុំអោយកូនស្រី ដើម្បីញាតិមិត្តជិតឆ្ងាយបានដឹងលឺ ។ នេះគឺដំណឹងប្រកាស ចំហបា្រប់អ្នកផងថា អាចចូលមកស្តីដណ្តឹងកូនស្រីនេះបានហើយ ។
ខ. បន្ទុំសំបុរ និងអប់រំរូបរាងកាយអោយកូនស្រី
ការអប់រំរូបរាងកាយនេះ គឺជាបំណងប្រាថា្នចាំបាច់របស់ឪពុកមា្តយដែលចង់អោយកូនស្រីខ្លួនមាន សំបុរផូរផង់រលើបរលោង និងមានកាយវិការទន់ភ្លន់ ។ ហេតុនេះហើយទើបគាត់ធើ្វការងារក្រៅគ្រប់បែប យ៉ងជំនួសកូនស្រី អោយនាងរស់នៅក្នុងម្លប់ធើ្វការងារស្រាលៗ ។ ពេលមុនចូលម្លប់នារីប្រឡូកការងារ ហាលថ្ងៃកៅ្ត ហាលភ្លៀងជាមួយឪពុកម្តាយ សំបុរស្បែកគគ្រើមសក់ក្រញេសក្រញាស ដៃជើងកខ្វក់ រូបកាយរឹងកំព្រឹសគ្មានភាពទន់ភ្លន់ ហើយពុំបានគិតគួរតុបតែងខ្លួនបា្រណអោយបានល្អផូរផង់នោះទេ ។ ក្នុងរយ:ពេលពី ៣ ទៅ ៦ ខែ ដែលស្រីក្រមុំរស់នៅក្នុងម្លប់ ហូបចុកស្រួល មិននឿយហត់ក្នុងការងារ ផេ្សងៗ មានឱកាសបានតុបតែងខ្លួនអោយស្អាតបាត តាំងពីសំបុរស្បែក ធ្មេញ ក្រចក….និងការស្លៀក ពាក់ ។ នេះជាចំណេះដឹងមួយផែ្នក ដែលនារីត្រូវតែដឹង ព្រោះជាការតុបតែងខ្លួន ការសំអាតខ្លួន អោយ មានសោភ័ណភាពនេះជាសិល្ប:មួយ ។ បើគ្មានចំណេះដឹងផ្នែកនេះទេ ទោះជានាងសំលៀកបំពាក់ល្ង មានគ្រឿងអលង្ការ និងគ្រឿងសំអាងគ្រប់គ្រាន់ក៏ដោយ ក៏ពុំអាចទទួលការសរសើរពីគេបានដែរ ព្រោះ ការតុបតែងនោះ វាពុំសមរម្យដល់ភ្នែកអ្នកដទៃ ហើយវាអាចឈើ្លយអាចទទួលការរឹះគន់ពេបជ្រាយ ពីអ្នក ដទៃថែមទៀតផង ។
ការបង្ខាំងនារីអោយនូវតែក្នុងម្លប់ លាបម្សៅលាបរមៀតសព្វខ្លួនប្រាណជាប្រចាំ ការអោយនារីហូបតែបាយបួស [6] នេះគឺក្នុងបំណងធើ្វអោយសំបុរសែ្បកនារីរលើបរលោង ដោយម្ហូបទាំងនេះមានជាតិបេ្រង ដែលធើ្វអោយស្បែកបាត់ភាពក្រៀមក្រោះ ។ ការបន្តឹងនារីអោយនៅក្នុងម្លប់ អោយស្លៀកពាក់អាវវែង សំពត់វែង ទោះជាធាតុអាកាសក្តៅស្អុះស្អាប់យ៉ាងណាក៏ដោយនោះ ក៏ក្នុងបំណងធ្វើអោយសំបុរ ស្បែកល្អខ្ចីតែប៉ុណ្ណោះ ។ ការអោយហូបតែម្ហូបបួសការដែលមិនអោយនារីធើ្វការធ្ងន់ នៅពេលចូល ម្លប់ នេះ គឺធើ្វអោយសាច់នារីទន់ រក្សារាងល្វតល្វន់ ទន់ភ្លន់របស់នាងបាន ។
ដូចនេះក្នុងផ្នែកខាងលើ គឺមានគោលបំណងបន្ទុំរូបសម្បត្តិ និងសោភ័ណភាពអោយក្លាយជានារីប្រកបដោយបញ្ចពិធិកល្យាណី[7] (លំអសក់ លំអបបូមាត់ លំអធេ្មញ លំអសំបុរ លំអេវ័យ) តាមវ័យក្រមុំរបស់ខ្លួន ។
គ. បំពេញចរិយាវិជា្ជមេផ្ទះ និងវិជា្ជជីវអោយកូនស្រី
នេះជាលក្ខណចំបង និងចាំបាច់បំផុត ដែលជាបំណងប្រាថា្នរបស់ឪពុកម្តាយ និងសង្គម ។ ពេលចូលម្លប់នេះ ជាឱកាសត្រៀមបំរុងអប់រំកូនស្រីខ្លួនអោយមានចរិយា សីលធម៌ វិជ្ជាមេផ្ទះ និងវិជ្ជាជីវផ្សេៗ ដើម្បីអោយក្លាយជានារីគ្រប់លក្ខណ៍ជាមេ អាចដឹកនាំអប់រំកូនចៅ ប្តីសី និងសង្គមទៅរកសុភមង្គល និងការអភិឍ្ឍគ្រប់បែបយ៉ាងទៅអនាគត ។
គ.១. អប់រំចរិយា
នៅពេលចូលម្លប់នេះ នារីបានឆ្លងកាត់វិញ្ញាសាលំបាកៗជាច្រើនដែលនាងមិនដែលធ្លាប់ជួបប្រទះ មុនពេលពេញវ័យ ។ នាងបានហាត់ពត់លត់ដំអត់ធ្មត់តស៊ូ ពុះពាររាល់ការលំបាកតាមផ្លូវកាយក្តី តាមផ្លូវចិត្តក្តី ដើម្បីអនុវត្តអោយបានក្រិត្យក្រមទាំងឡាយ ដែលទំនៀមទំលាប់តំរូវអោយធើ្វដូចជា ការបង្ខាំងសេរីភាព មិនអោយនាងដើរចេញក្រៅផ្ទះ ហូបតែបួសដែលគួរអោយធុញទ្រាន់ និងខិតខំអនុវត្តត្រនមផ្សេងៗ ។ ទាំងនេះគឺជាលក្ខខ័ណ្ឌថ្មីបង្ខំអោយនាងគោរព ។ មុនពេលចូលម្លប់ នាងធា្លប់តែភ្លើតភ្លើន មានសេរីភាពក្នុងការដើរហើរ ហូបចុកគា្មនតមអ្វីទាំងអស់ ។ ពេលចូលម្លប់ ទំនៀមទំលាប់បានកាច់បំបាក់ ទាំងនេះគឺក្នុងបំណងអោយនាងរៀនផ្សុំាចិត្តគំនិត ដើម្បីរស់នៅអោយបានសុខសាន្តជាមួយគ្រួសារនៅពេលខាងមុខ ។ ប្រាកដណាស់ នាងនឹងឈានទៅជាប្រពន្ធជាម្តាយគេ ។ វាទាមទារអោយនាងខិតខំអប់រំចរិយាដើម្បីអោយប្តី បងប្អូនញាតិមិត្តស្រឡាញ់ និងចូលចិត្ត ។ ក្រៅពីការអប់រំផ្ទាល់ឪពុកម្តាយមានភារកិច្ច ខិតខំរកសៀវភៅអប់រំផ្សេងៗ ពិសេសច្បាប់ស្រី អោយកូនមើលក្នុងករណីកូនចេះអក្សរ ។ បើមិនចេះ ឪពុកឬបងប្រុសអានពន្យល់ណែនាំនាងអោយច្បាស់ ដើម្បីអោយអនុវត្តបានតាមច្បាប់នោះ តាំងពីឥរិយាបថ អាកប្បកិរិយា ចរិយាការទាក់ទងញាតិមិត្តជិតឆ្ងាយជាដើម ។
ក្នុងការអប់រំចរិយានេះ ម្តាយមានតួនាទីសំខាន់ណាស់ ព្រោះម្តាយជាអ្នករស់នៅផ្តាល់ ជាអ្នកថែរក្សាផ្ទាល់ និងអប់រំកូនស្រីផ្ទាល់ជាប្រចាំ ។ ម្តាយបានទទួលការទុកចិត្តស្និទ្ធស្នាលពីកូនជាងឪពុក ។ មិនត្រឹមតែអប់រំខាងចរិយាប៉ុណោ្ណះទេ មា្តយបានបង្ហាត់បង្រៀនវិជា្ជផ្សេងៗទៀតដូចជា ៖
គ. ២. វិជា្ជមេផ្ទះ
វិជា្ជមេផ្ទះបានបង្ហាត់បង្រៀននារីអោយចេះពីរបៀបរស់នៅក្នុងគ្រួសារ ពីអាកប្បកិរិយាដែលនារីខ្មែរប្រកាន់យក ពីរបៀបរៀបចំផ្ទះសំបែង ពីការសំអាតខ្លួន ពីការថែរក្សាកូន ពីការធើ្វម្ហូបអារហារ ពីការថែរក្សាទ្រព្យសម្បត្តិ ពីការទទួលភ្ញៀវ…។ ពេលដែលមា្តយគា្ននការប៉ិនប្រសប់ ខាងមុខេវិជា្ជណាមួយនោះ ម្តាយត្រូវទៅពឹងពាក់អ្នកជិតខាងដែលមានសមត្ថភាព មកជួយបង្ហាត់បង្រៀនបន្ថែមទៀត ។ នេះជាការបំពេញលក្ខណ:អោយកូនស្រីមានសមត្ថភាពពេញលេញ នៅពេលដែលនាងទៅរស់នៅក្នុងសង្គមដាច់ចេញពីឪពុកមា្តយ ។
គ.៣. ការអប់រំវិជា្ជជីវ
ការអប់រំវិជា្ជជីវនេះ ក៏ជាកិច្ចការសំខាន់មួយទៀត ដែលម្តាយត្រូវបង្ហាត់បង្ហាញកូនអោយចេះ ត្បាញរវៃ មានត្បាញក្រមា ហូល ផាមួងចរបាប់ ដេរប៉ាក់ជាដើម ។ វិជា្ជនេះអាចអោយនាងមានលទ្ធភាព រកធនធានចិញ្ចឹមជីវិតបានដោយស្រួល ។
ការពណ៌មកហើយនេះ គឺជាការបំពេញចរិយាសម្បត្តិ និងវិជ្ជាសម្បតិ្តអោយកូនស្រី ។
ពេលចេញម្លប់គេតែងតែធើ្វពិធីកោសធេ្មញបំពេញលក្ខណ៍អោយកូនស្រី ។ ពិធីនេះបានបញ្ចាំង អោយឃើញជានិមិត្តរូបនៃការអប់រំខាងចរិយានេះដែរ ។ ដើម្បីយល់ពីនិមិត្តរូបនេះ យើងគួរសង្កេតពីរឿងព្រេង [8]  ដែលនិយាយពីការធើ្វធេ្មញ បំពេញលក្ខណ៍នេះ ។ រឿងបានដំណាលថា កាលនោះព្រះបាទអាទិត្យវង្សា ព្រះចៅក្រុងកម្ពុជាធិបតី ជាចៅទូតព្រះកេតុមាលា [9] ។ ព្រះអង្គមានអគ្គមហេសីជានាគី ។ នាងនាគីមានគ៌ត ពេលប្រសូត្រចេញមកជាពងដូចសត្វ ។ ព្រះអាទិត្យវង្សា ទ្រង់តូចព្រះទ័យណាស់ ក៏ប្រើពេជ្ឃឃាតអោយយកពងនោះទៅកប់ចោល ។ ស្តេចក្រាញ់នៅសុខោទ័យ ពេលយកសួយសារអាករមកថ្វាយស្តេចក្រុងអង្គរ ក៏រើសពងនោះបាន ហើយក៏យកទៅថែរក្សា ថ្ងៃក្រោយមកពងនោះក៏ញាស់បានជាមនុស្ស ។
ពេលប្រសូត្របានជាពងនេះ នាងនាគីមានការខ្មាសអៀនយ៉ាងខ្លាំង នាងសូមលាព្រះសា្វមីត្រឡប់ទៅឋានភុជង្គនាគវិញ តែព្រះអាទិត្យវង្សាមិនព្រម ។ ព្រះអង្គតែងទៅរួមរក្សជាមួយនាងនាគីរាល់រាត្រី ដោយការខា្មសអៀនខ្លាំង ហើយនឹកចង់ទៅនគរផង ពេលរាត្រីមួយនោះ ពេលផ្ទុំលក់នាងប្រែក្លាយខ្លួនជានាគ ។ ពេលព្រះរាជាយាងទៅដល់ ឆៀងព្រះនេត្រមើលទែនក្រលាក៏ឃើញនាគពេនទ្រេលពេញលើគ្រែ ព្រះអង្គភ័យក៏រត់ចេញពីបន្ទាប់ទៅប៉ះព្រះភក្ត្រនឹងមេទ្វារបែកចេញឈាម ដួលនៅទីនោះ ។ ព្រះនាងដឹងខ្លួន ស្ទុះទៅត្រកងព្រះសា្វមី ហើយព្រះនាងដណ្តឹងសួរព្រះសា្វមីពីហេតុភេទនេះ ។
ដោយជួបបាតុភូតចំឡែកបែបនេះ ព្រះអង្គទ្រង់បញ្ជាអោយទៅហៅហោរាមកទស្សន៍ទាយ ។ ហោរាបានទាយថា ពេលព្រះនាង ផ្ទុំលក់ក្លាយជាពស់នាគនោះ មកពីនាងមមើមមាយភ្លឹកទៅកាន់ទីផ្សេងៗ ។ ដើម្បីបំបាត់បាតុភូតនេះត្រូវរៀបចំពិធីជញ្ជាត់ព្រលឹង កោសធេ្មញ តំរឹមធេ្មញ ដោយពួកអាលម្ពាយ [10] នោះប្រាកដជានាងបាត់គ្រោះ ផ្ទុំលែងមមើមមាយទៀតហើយ ។ ព្រះនាងបានយល់ព្រមអោយហ្មពស់ឆ្នៃតំរឹម បៀមឱសថអោយសាបពិស ហើយស្រោបមាសអោយវិញ ។ ឱសថដែលផ្សំដោយអាលម្ពាយនោះ មានសាច់ជូរ ល័ខខ្មែរ និងក្រូចសើច ។ ចាប់ពីពេលធើ្វពិធីនោះមក នាងនាគីរស់នៅយ៉ាងសុខសាន្តគ្មានបាតុភាពអី្វកើតឡើងទៀតទេ ។ ក្រោមកនាងមានគ៌ត ហើយប្រសូត្របានឱរសដូចមនុស្សធម្មតា ។
ឯកសារជីវតាក្វាន់ ក៏បានបញ្ជាក់ពីរឿងនេះដែរ “ ខ្ញុំលឺគេនិយាយថាទីត្រង់នេះមានរបស់ប្លែកៗច្រើនណាស់ ប៉ុន្តែបំរាមតឹងតែងពេកមិនអាចអនុញ្ញាតអោយចូលមើលបាន ។ ក្នុងបណា្តលរឿងប្លែកៗទាំងនេះ មានការណ៍មួយថានៅកណ្តាលប្រាសាទមានប្រាង្គមាសមួយ ហើយរាល់យប់ស្តេចតែងឡើងទៅផ្ទុំលើបា្រង្គមាសនោះ ។ អ្នកស្រុកគេមានជំនឿ ហើយនាំគ្នានិយាយថា នៅក្នុងប្រាសាទមាសនោះមានបិសាចមួយមានរូបជាពស់ក្បាល ៩ ។ បិសាចនោះជាព្រះភូមិរក្សាព្រះនគរ ។ រាល់យប់ បិសាចតែង ដំណែងខ្លួនជាមនុស្សស្រីហើយស្តេចត្រូវផ្តេកផ្តិតជាមួយនាងនោះ សូម្បីតែមហេសី រឺស្នំជិតស្និទ្ធព្រះអង្គ ក៏មិនហ៊ានចូលទៅទីនោះដែរ ។ លុះមជ្ឈិមយាម ទើបស្តេចចេញពីនាងពស់នោះមករួមរក្ស នឹងមហេសី រឺស្រីស្នំដទៃទៀតបាន “។រឿងទាំងពីរ បានបញ្ចាំងអោយឃើញការខិតខំភ្ជាប់រាជវង្សអង្គរទៅនឹងនាងនាគដែលជាបឋមក្សត្រ ខែ្មរ ។នេះបញ្ជាក់ប្រាប់ ពីការអោយតំលៃលើនាងនាគដែលយើងអាចសន្និដា្ឋនបានថា នៅសម័យអង្គរព្រលឹងមាតាធិបតេយ្យនៅតែមានឥទ្ធិពលនៅឡើយ ។
ក្រៅពីធើ្វធេ្មញអោយល្អ អោយស្អាតនោះ ពិធីធើ្វធេ្មញនេះក៏មានបង្កប់ អត្ថន័យដ៏ជា្រលជ្រៅមួយទៀត សំរាប់អប់រំចរិយានារីអោយមានប្រអប់មាត់ជិតល្អ ។ គេអោយបៀមឱសថបន្សាបពិស គឺចង់បំបាត់ពិសពុលទាំងឡាយដែលកើតចេញពីមាត់ ។ គេអោយបៀមសំបួរ [11] ដើម្បីលាងសំអាតអ្វីៗដែលជាអពមង្គលចង្រៃចង្រកផ្សេងៗអោយសា្អត វៀចាកអោយផុតពាក្យសំដីណាដែលជាពិសពុល ដូចជានិយាយកុហក ពោលពាក្យ ចាក់ដោតញុះញង់ ពាក្យថោកទាបជេរប្រទេច និយាយដើមគេ និយាយផ្តេសផា្តស ឡេះឡោះឥតប្រយោជន៍ ។
ក្នុងន័យមួយទៀត ការកោសធេ្មញនេះធើ្វអោនារីទទួលការឈឺចាប់មួយកំរិត ហើយថ្នាំដែលនាងបៀមនោះសុទ្ធតែល្វីង ជូរចត់ទាំងអស់ ។ នេះជានិមិត្តរូបអប់រំនារី អោយចេះអត់ធ្មត់គ្រប់បែបយ៉ាងទើប តស៊ូក្នុងជីវិតបានព្រោះការរស់នៅក្នុងសង្គមវាតែងជួបភាពល្វីងជូរចត់ដូចថ្នាំបៀមនោះដែរ ។ អ្នកដែលទ្រាំទ្របាននឹងភាពល្វីងជូរចត់នេះ ទើបអាចរស់នៅក្នុងសង្គមបានសុខសាន្ត ។
៤. ទាក់ទាញអារម្មណ៍ញាតិមិត្តតាមរយៈរូបសម្បត្តិ ចរិយា និងវិជ្ជា
ក្នុងពិធីចេញពីម្លប់ ជាឱកាសដ៏ប្រសើរដែលឪពុកម្តាយមានមោទនភាពបង្អួតភ្ញៀវ ញាតិមិត្ត ជិត ឆ្ងាយពីសម្រស់កូនស្រីរបស់ខ្លួនដែលនៅក្នុងម្លប់អស់រយៈពេល ៣ ខែ រឺ ៦ ខែ ពី អាកប្ប កិរិយា ចរិយា សណ្តាប់ធ្នាប់ដែលគាត់បានអប់រំនៅពេលចូលម្លប់នេះ។ គាត់បង្អួតប្រាប់ភ្ញៀវពីសា្នដៃកូនស្រី ដែល សំរេចបានដូចជា ហូល ផាមួង ចរបាប់ និងការដេប៉ាក់ផ្សេងៗរបស់កូន ។ សំរស់ចរិយា និងសមត្ថភាព របស់កូននេះ អាចទាញទឹកចិត្តភ្ញៀវ ញាតមិត្តជិតឆ្ងាយអោយកោត សរសើរ ស្រលាញ់ពេញចិត្តគ្រប់គ្នា ។ ត្រង់នេះ ជាកិត្តិយសដ៏ល្អប្រពៃសំរាប់គ្រួសារ និងកិតិ្តយសផ្ទាល់របស់នាង

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out / Change )

Twitter picture

You are commenting using your Twitter account. Log Out / Change )

Facebook photo

You are commenting using your Facebook account. Log Out / Change )

Google+ photo

You are commenting using your Google+ account. Log Out / Change )

Connecting to %s